ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនក្រុមអ្នកលេងបាល់ទះ ៩នាក់ ផាកពិន័យម្នាក់ៗ២០ម៉ឺនរៀល ខណៈម្ចាស់ទីតាំងតារាងបាល់ទះ ពិន័យ ២លានរៀល នៅខណ្ឌទួលគោក ក្រោយល្មើសការណែនាំ

    BY Khmernote Media May 17, 2021
    ឃាត់ខ្លួនក្រុមអ្នកលេងបាល់ទះ ៩នាក់ ផាកពិន័យម្នាក់ៗ២០ម៉ឺនរៀល ខណៈម្ចាស់ទីតាំងតារាងបាល់ទះ ពិន័យ ២លានរៀល នៅខណ្ឌទួលគោក ក្រោយល្មើសការណែនាំ

    រាជធានីភ្នំពេញ ៖ ក្រោមបញ្ជាផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ក្រុមអ្នកលេងបាល់ទះចំនួន០៩នាក់ ក្នុងនោះមានស្រីម្នាក់ ផាកពិន័យក្នុងម្នាក់ៗចំនួន២០ម៉ឺនរៀល ខណៈម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកចំនួន២លានរៀល ។ ប្រតិបត្តិការចាប់អ្នកលេងបាល់ទះ ផាកពិន័យនេះបានធ្វើឡើង នៅតំបន់លឿង ក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

    មូលហេតុនៃការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៩នាក់ខាងលើ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា៖ មានការប្រមូលផ្តុំអ្នកនិយមហាត់ប្រាណ និងលេងល្បែងស៊ីសងបាល់ទះភ្នាល់គ្នាដាក់លុយ ដែលល្មើសនិងការណែនាំរបស់ក្រសួងសុខាភិបាល មិនឲ្យមានការប្រមូលផ្តុំគ្នានិងបំពានវិធានការ ៣កុំ និង៣ការពារ។ ទើបលោកអភិបាលបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាល ផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះទៅពិនិត្យនិងស្រាវជ្រាវជាក់ស្ដែង៖ ជាលទ្ធផលឃាត់ខ្លួនមនុស្ស៩នាក់ បញ្ជូនទៅកាន់សាលាខណ្ឌទួលគោក។

    បច្ចុប្បន្នអ្នកលេងបាល់ទាំង៨នាក់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងផាកពិន័យក្នុងម្នាក់ៗ២០ម៉ឺនរៀល រីឯម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកពិន័យចំនួន២លានរៀលផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: