ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្ស៨នាក់ធ្វើដំណើរពីភ្នំពេញទៅព្រៃវែង ហើយធ្វើតេស្តរហ័សឃើញមានវិជ្ជមានកូវីដ១៩

    BY Khmernote Media May 17, 2021
    មនុស្ស៨នាក់ធ្វើដំណើរពីភ្នំពេញទៅព្រៃវែង ហើយធ្វើតេស្តរហ័សឃើញមានវិជ្ជមានកូវីដ១៩

    ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង អត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះត្រូវបានបង្ហាញចំនួន៨នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកបាភ្នំ ស្រុកកំចាយមារ​ ស្រុកពាមរក៌​ ស្រុកមេសាង​ ស្រុកកញ្ជ្រៀច​ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ឈ្មោះ និងកន្លែងស្នាក់នៅជាមួយប្រវត្តិធ្វើដំណើររបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៨នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

    ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត នៅតែសូមអំពាវនាវដល់បងប្អូនត្រូវប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ)៕

    Share This Post: