ប្រទេសវៀតណាមកត់ត្រាករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ២៨ករណី និងមរណភាពបន្ថែមចំនួន ២ ករណីនៅព្រឹកថ្ងៃនេះ
- BY
- autoadmin
- May 17, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមនៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ២៨ ករណី ខណៈមានករណីស្លាប់ថ្មីចំនួន ២ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនមរណភាពសរុបកើនដល់ ៣៧នាក់។ ក្នុងចំណោមករណីថ្មីៗទាំងនេះ មានករណីចំនួន ១៤ ត្រូវបានរកឃើញនៅខេត្ត Bac Giang, ៧ ករណី នៅខេត្ត Dien Bien, ៥ ករណីនៅ Ha Nam និង ២ ករណីនៅ Lang Son ។

ជម្រាបដែរថា ប្រទេសវៀតណាមបាននិងកំពុងទប់ទល់នឹងរលកថ្មីនៃជំងឺ COVID-19 ដែលបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៧ ខែមេសា ហើយរហូតមកដល់ពេលនេះ មានករណីសរុបចំនួន ១,២០៥ នៅក្នុងទីក្រុង និងខេត្តចំនួន ២៧ ត្រូវបានគេកត់ត្រា។ យ៉ាងណាក៏ដោយឥឡូវនេះ មានមនុស្សជាង ៩៧៩,០០០ នាក់ បានចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 រួចរាល់ហើយ ខណៈដែលពលរដ្ឋប្រមាណជាង ២២,៥០០ នាក់ ក្នុងចំណោមពួកគេក៏បានទទួលវ៉ាក់សាំងគ្រប់ចំនួនដូសផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






