បច្ចេកវិទ្យា

ក្ដៅស្លឹកត្រចៀក! បុរសម្នាក់កុម៉្មងកាមេរ៉ាមួយតម្លៃ $6,000 ពីគេហទំព័រ Amazon តែបែរជាទទួលបានដុំថ្មទៅវិញ ពេលបញ្ជូនទៅវិញក្រុមហ៊ុនប្ដូរថ្មីឲ្យ តែរឹតតែបាក់ចង្កេះជាងមុនទៀត… (មានវីដេអូ)

BY
Khmernote Media
February 26, 2018

បុរសជាម្ចាស់គណនី YouTube ដ៏ល្បីល្បាញមួយរូបដែលមានអ្នកតាមមើលរហូតដល់ទៅជាង 780,000នាក់ បានជួបនឹងរឿងក្ដៅក្រហាយមួយក្រោយលោកបានកម្ម៉ងទិញកាមេរ៉ាប្រភេទ DSLR ដែលមានតម្លៃ $6,000 ពីគេហទំព័រ Amazon ប៉ុន្ដែបែរជាទទួលបាដុំថ្មទៅវិញ។ ក្រោយមក គាត់បានបញ្ជូនកាមេរ៉ាដុំថ្មនោះទៅកាន់ក្រុមហ៊ុន Amazon វិញដើម្បីប្ដូរថ្មី តែមិនដូចការគិតឡើយ ពោលគឺក្នុងលើកទី2 នេះគាត់បែរជាទទួលបានដុំឥដ្ឋជំនួសវិញ។

បន្ទាប់ពីបានជួបរឿងដ៏ក្ដៅស្លឹកត្រចៀកបែបនេះ បុរសម្នាក់នោះបានធ្វើវីដេអូមួយដែលមានរយៈពេលប្រមាណជា 12នាទីរួចបង្ហោះចូលក្នុងឆានែល YouTube ខ្លួនដែលមានឈ្មោះថា Chaseontwowheels។ គាត់បាននិយាយថា គាត់បានកម៉្មងទិញកាមេរ៉ា Canon 1D X Mark II ពីគេហទំព័រ Amazon ក្នុងតម្លៃរហូតដល់ទៅ $6,000 ឯណោះ ប៉ុន្ដែគាត់មិនដឹងច្បាស់ឡើយថា តើការកម្ម៉ងរបស់ខ្លួននេះត្រូវបានចូលទៅដល់ក្រុមហ៊ុន Amazon រឺត្រូវបានគេបន្លំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុតនោះគឺ គាត់ទទួលបានប្រអប់កាមេរ៉ាមួយដែលពោរពេញទៅដោយដុំថ្មទៅវិញ។

ក្រោយពីបានជួបរឿងដ៏សែនក្ដៅក្រហាយបែបនេះ គាត់បានផ្ដល់ដំណឹងទៅខាងសេវាកម្មអតិថិជនរបស់គេហទំព័រ Amazon ហើយ Chaseontwowheels ក៏ទទួលបានការសុំទោស ជាមួយនឹងទឹកប្រាក់ $20 និងការផ្ដល់ជូន Amazon Prime បន្ថែមប្រចាំខែដោយឥតគិតថ្លៃ។ គាត់បានបន្ថែមថា បន្ទាប់មកពីរថ្ងៃក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរកាមេរ៉ាថ្មីឲ្យគាត់។

ពីរថ្ងៃបន្ទាប់ ពេលទទួលបានកាមេរ៉ាថ្មី គាត់ក៏សម្រេចចិត្តបើកមើលទៀត ហើយអ្វីដែលធ្វើឲ្យគាត់ស្រឡាំងកាំងនិយាយលែងចេញ គឺប្រអប់ទី2 នេះពោរពេញទៅដោយដុំឥដ្ឋវិញម្ដង។

តើអ្នកយល់យ៉ាងណាដែរចំពោះករណីមួយនេះ? ជាការពិតណាស់ វាចំជារឿងដែលគួរឲ្យខឹងមែន ហើយក៏ជាមេរៀនមួយសម្រាប់អ្នកដែលមានបំណងទិញទំនិញពីគេហទំព័រដែរ។ អាចនិយាយបានថា នេះមិនមែនជាលើកទីមួយឡើយដែលកើតមានករណីបែបនេះ ដូចនេះយើងគប្បីការពារ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់មុននឹងសម្រេចចិត្តទិញអ្វីមួយ។

Fu

ខ្មែរណូត

ប្រភព៖ petapixel

Share This Post: