អន្តរជាតិ
ឆេះកន្លែងស្នាក់នៅរបស់កម្មករចិននៅក្រុងព្រះសីហនុ ផ្អើលនាំគ្នាប្រមូលឥវ៉ាន់សឹងមិនទាន់
BY Khmernote Media
August 22, 2018
ក្រុងព្រះសីហនុ- នាម៉ោងប្រមាណ០២ និង៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ មានអគ្គីភយ័ឆេះកន្លែងស្នាក់នៅរបស់កម្មករសំណង់ជាជនជាតិចិន ក្នុងការដ្ឋានសំណង់មួយកន្លែង ឈ្មោះសមុទ្រខៀវ នៅកំពេញភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីមានការអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គីភយ័ គ្រោះអគ្គិភ័យនោះក៏បានរត់ទាំងស្រុង។ សមត្ថកិច្ចបានឲ្យដឹងថាថា ផ្ទះកម្មករស្នាក់នៅមួយកន្លែងមាន១៦បន្ទប់បានរងការខូចខាត ជាមួយនឹងសម្ភារៈមួយចំនួនទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចថា អគ្គីភយ័នេះកើតឡើងដោយសារឆ្លងចរន្តអគ្គីសនី៕
អត្ថបទ៖ ដេត
រូបភាព៖ Huy Bunleng





