ក្រុមហ៊ុនTF Motors Cambodiaបានប្រគល់ជូននូវកញ្ចប់ស្បៀងអាហារទៅកាន់បុគ្គលិករបស់ពួកគេដែលជាប់នៅតំបន់បិទខ្ទប់
ឈានចូលប្រមាណជាង៣ខែនៃការរាតត្បាតជំងឺCovid-19 ធ្វើអោយប្រជាជនជាច្រើននៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរបែបបទនៃការរស់នៅ។ ជីវិតនិងការងាររបស់យើងទាំងអស់គ្នាគឺពិតជាបានផ្លាស់ប្តូរយ៉ាងខ្លាំង តាមរយៈការរក្សាគម្លាត, ការពាក់របាំងមុខការពារនិងការរឹតបណ្តឹងទៅលើចំនុចសំខាន់ៗដើម្បីជួយទប់ស្កាត់ និងជាប្រយោជន៏ដល់សង្គម។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចចិត្តធ្វើការបែងចែកតំបន់មួយចំនួននៅទីក្រុងភ្នំពេញជា៣តំបន់គឺ(តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម)។ ដូច្នេះ អាជីវកម្មជាច្រើនបានកំពុងកាត់បន្ថយបុគ្គលិកដោយការធ្វើការពីផ្ទះ។

ក្រុមហ៊ុនTF Motors គឺជាក្រុមហ៊ុនដ៏ធំដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខក្នុងការនាំចូលរថយន្តល្បីៗមកប្រទេសកម្ពុជា ហើយផលិតផលទាំងអស់ដែលបាននាំចូលត្រូវបានផ្តល់ជូនយ៉ាងទំនើប និងទំទុកចិត្ត។ ផលិតផលដែលស្ថិតក្រោមការនាំចូលរបស់ក្រុមហ៊ុនTF Motors Cambodiaមានដូចជា: រថយន្តMG, រថយន្តMaxus និងម៉ូតូRoyal Enfield។

ថ្មីៗនេះ, ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បុគ្គលិកក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនTF Motors Cambodiaបានរៀបចំកញ្ចប់ស្បៀងអាហារដើម្បីចែកជូនទៅដល់បុគ្គលិកដែលស្ថិតក្នុងតំបន់ហានិភ័យ(តំបន់ក្រហមនិងតំបន់លឿងទុំ) និងដើម្បីជាការរួមចំណែកមួយនៃការកាត់បន្ថយចំណាយប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយការចេញទៅក្រៅដើម្បីទិញស្បៀងរបស់បុគ្គលិកផងដែរ។ ក្រុមហ៊ុនTF Motorsបានមើលឃើញពីតម្រូវការរបស់បុគ្គលិក ហើយនេះគឺជាសកម្មភាពដ៏សំខាន់មួយដើម្បីបង្ហាញថាក្រុមហ៊ុនTF Motorsគឺពិតជាគិតគូរនិងយកចិត្តទុកដាក់ដល់បុគ្គលិករបស់ពួកគេ។

នៅក្នុងកម្មវិធីសប្បុរសធម៌នេះ ក្រុមហ៊ុនTF Motorsបានគាំទ្រជាមួយហាងអាហារសេរីរាង្គនិងសុខភាពក្នុងស្រុកមួយ ដើម្បីរៀបចំកញ្ចប់គ្រឿងទេសនិងដឹកជញ្ផូនទៅដល់ផ្ទះរបស់បុគ្គលិករបស់ពួកគេ។ ចំណុចដ៏ល្អបំផុតដែលក្រុមហ៊ុនTF Motorsអាចធ្វើបានដើម្បីគាំទ្រដល់ក្រុមរបស់ពួកគេ គឺផ្តល់ជូននូវសុវត្ថិភាព និងការយកចិត្តទុកដាក់ដល់ការរស់នៅរបស់ពួកគេ។

លោក ពុំ សូរិយា នាយកប្រតិបត្តិក្រុមហ៊ុនTF Motors Cambodiaបានមានប្រសាសន៏ថា “ក្នុងនាមយើងជាថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន, យើងត្រូវតែរៀបចំអ្វីដែលជាតម្រូវការរបស់បុគ្គលិក, រក្សាសុវត្ថិភាពនៅកន្លែងធ្វើការ និងគាំទ្រដល់ហាងអាហារសេរីរាង្គនិងសុខភាព អំឡុងពេលដ៏ពិបាកនេះ។ ប្រសិនបើយើងយល់ពីអ្វីដែលបុគ្គលិកត្រូវការ នោះយើងនឹងក្លាយជាក្រុមមួយដ៏រឹងមាំ ហើយរួមគ្នាឆ្ពោះទៅរកគោលដៅដ៏ជោគជ័យទាំងអស់គ្នា។”




