អ្នកជំងឺកូវីដ១៩ ម្នាក់ទៅទិញកាហ្វេដូងវីនវីនដេប៉ូ សាខាក្រោយសាលាវ៉ាន់ដា ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១៧ ឧសភា សូមបងប្អូនតាមដានសុខភាពផង
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការជូនដំណឹងដល់សាធារណជនអោយធ្វើការប្រុងប្រយ័ត្ននិងតាមដានសុខភាពរបស់ខ្លួនជាពិសេសអ្នកដែលបានទៅទិញកាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ ក្រោយសាលាវ៉ាន់ដា ដោយមូលហេតុបានបញ្ជាក់ថា៖

“សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ កាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ (ក្រោយ សាលាវ៉ាន់ដា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ទៅទិញកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ ក្នុងចន្លោះម៉ោង ១០ ទៅម៉ោង ១១ ព្រឹក ហើយអ្នកលក់នៅទីតាំងខាងលើនេះ មិនទាន់បានយកសំណាកនៅឡើយទេ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!”