បុរសមហាសេដ្ឋីម្នាក់ជះលុយជាង១លានដុល្លារ ទិញយន្តហោះមកច្នៃធ្វើភោជនីយដ្ឋានយន្ត Angry Bird
ចិន៖ បុរសជាអ្នកមានទ្រព្យសម្បត្តិច្រើនម្នាក់បានកែឆ្នៃយន្តហោះ Boeing 777 មួយគ្រឿងឲ្យក្លាយទៅជាភោជនីយដ្ឋាន និងបានតុបតែងផ្នែកខាងក្រៅនៃយន្តហោះឲ្យមានរាងដូចជា Angry Bird ថែមទៀតផង។ ភោជនីយដ្ឋានយន្តហោះ និងមានរាងដូច Angry Bird នេះមានទីតាំងស្ថិតនៅក្នុងក្រុង Chengdu ប្រទេសចិន និងមានលក់អាហារគ្រប់ប្រភេទដូចភោជនីយដ្ឋានទូទៅដែរ។
ម្ចាស់ភោជនីដ្ឋានដ៏ចម្លែកនេះបានប្រាប់ឲ្យដឹងថា ការសម្រេចបើកភោជនីយដ្ឋាននេះគឺដើម្បីបំពេញក្តីស្រមៃ ដែលគាត់មានតាំងពីក្មេង ខណៈដែលពេលនេះគាត់មានទ្រព្យសម្បត្តិច្រើនចាយលែងអស់។ ម្ចាស់ភោជនីដ្ឋានរូបនេះបានបន្ថែមថា គាត់បានចំណាយដើមទុនអស់ប្រមាណជា ១០ លានយន់ (១ ៤៥៦ ១៥០ ដុល្លារ) ហើយក្នុងភោជនីយដ្ឋានរបស់គាត់មានពីរផ្នែកគឺផ្នែកខាងលើជាភោជនីយដ្ឋាន និងផ្នែកខាងក្រោមជាសារមន្ទីរសម្រាប់ក្មេងៗ។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពភោជនីដ្ឋានដ៏ចម្លែកនេះដូចខាងក្រោម៖
ប្រភព៖ shanghai


