ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃតំឡើងប្រាក់ផាកពិន័យអ្នកធ្វើដំណើរ ដែលគ្មានប័ណ្ណបើកបរ ច្រើនជាងមុន ៥០ ដង ដើម្បីធានាសុវត្ថិភាពលើដងផ្លូវ

    BY Khmernote Media August 24, 2018
    ថៃតំឡើងប្រាក់ផាកពិន័យអ្នកធ្វើដំណើរ ដែលគ្មានប័ណ្ណបើកបរ ច្រើនជាងមុន ៥០ ដង ដើម្បីធានាសុវត្ថិភាពលើដងផ្លូវ

    ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចតំឡើងប្រាក់ពិន័យសម្រាប់អ្នកបើកបរ ដែលគ្មានប័ណ្ណបើកបរត្រឹមត្រូវឲ្យច្រើនជាងមុន ៥០ ដង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពលើដងផ្លូវកាន់តែល្អប្រសើរជាងមុន។ បើតាមលោក Sanit Pornmuang អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា រដ្ឋាភិបាលនឹងធ្វើការផាកពិន័យអ្នកបើកបរ ដែលគ្មានប័ណ្ណបើកបរជា ប្រាក់ចំនួន ៥០ ០០០ បាត (១ ៥០០ ដុល្លារ) ខណៈដែលតម្លៃផាកពិន័យចាស់គឺត្រឹមតែ ១ ០០០ បាត (៣០ ដុល្លារ) ប៉ុណ្ណោះ។

    ជាងនេះទៅទៀតបើសិនជាអ្នកប្រព្រឹត្តិកំហុសគ្មានលុយសម្រាប់បង់ការផាកពិន័យទេ ពួកគេប្រឈមនឹងការជាប់ឃុំឃាំងរហូតដល់ ៣ ខែ ទៀតផង។ លោកអគ្គនាយករូបនេះបានបន្ថែមថា សម្រាប់ប្រជាពលរដ្ឋថៃ ដែលមានប្រាក់ចំណូលជាមធ្យម ៣០០ បាត ( ១០​ ដុល្លារ) ក្នុងមួយថ្ងៃនោះ នឹងមានអារម្មណ៍ថា តម្លៃនៃការផាកពិន័យខាងលើថ្លៃខ្លាំងណាស់សម្រាប់ពួកគេ ដូចនេះពួកគេនឹងលែងហ៊ានប្រព្រឹត្តកំហុសដូចមុនទៀតហើយ ដែលឥរិយាបថនេះនឹងរួមចំណែកឲ្យសុវត្ថិភាពលើដងផ្លូវថៃកាន់តែល្អប្រសើរឡើង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay