ប្រធានាធិបតីក្រជាងគេបំផុតក្នុងពិភពលោក ចូលនិវត្តន៍ហើយនៅធ្វើរឿងចុងក្រោយមួយនេះទៀត កាន់តែនាំឲ្យគ្រប់គ្នាកោតសរសើរ
អតីតប្រធានាធិបតីអ៊ុយរូហ្គាយ លោក José Mujica ដែលត្រូវបានគេស្គាល់ថា ជាប្រធានាធិបតី ដែលក្រជាងគេបំផុតក្នុងពិភពលោកនោះបានប្រកាសថា គាត់នឹងបរិច្ចាគប្រាក់សោធននិវត្តន៍ ៨០ % របស់គាត់ឲ្យទៅមូលនិធិសប្បុរសធម៌ ហើយផ្នែកដែលនៅសល់គឺគ្រប់គ្រាន់សម្រាប់តែគាត់ទិញអាហារបរិភោគប្រចាំថ្ងៃតែប៉ុណ្ណោះ។ ប្រាក់សោធននិវត្តន៍របស់លោក José Mujica មានចំនួន ១២,០០០ ដុល្លារ ហើយលោកនឹងយកតែ ២០ % ដែលចំនួននេះត្រូវបានគាត់អះអាងថា វាគ្រប់គ្រាន់សម្រាប់គាត់រស់ហើយ ខណៈដែលគាត់មិនចង់បានលុយច្រើនលើលការចាំបាច់សម្រាប់រស់នោះទេ។
គួររម្លឹកជូនថា លោក José Mujica បានកាន់ដំណែងជាប្រធានាធិបតីពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ ដែលជាក់ស្តែងគាត់អាចកាន់ដំណែងដល់ឆ្នាំ ២០២០ តែគាត់បានសម្រេចចុះចេញពីតំណែងមុនអណ្តិត ព្រោះគាត់ចង់ទុកឱកាសឲ្យអ្នកផ្សេងដឹកនាំប្រទេសម្តង។ មូលហេតុដែលធ្វើឲ្យគាត់ក្រគឺដោយសាតែគាត់តែងបរិច្ចាគប្រាក់របស់គាត់ឲ្យមូលនិធិសប្បុរសធម៌ជានិច្ច និងទុកបន្តិចបន្តួច សម្រាប់តែរស់ប្រចាំថ្ងៃតែប៉ុណ្ណោះ។
បច្ចុប្បន្នលោក José Mujica រស់នៅក្នុងផ្ទះតូចមួយជាមួយនឹងប្រពន្ធរបស់គាត់ ហើយគាត់ប្រើប្រាស់រថយន្តម៉ាក Volkswagon Beetle ផលិតឆ្នាំ ១៩៨៧ ពោលគឺគាត់រស់នៅក្នុងជីវភាពសាមញ្ញបំផុត ដែលខុសប្លែកពីអ្នកនយោបាយផ្សេងៗទៀតទាំងអស់ក្នុងពិភព ដែលតែងតែរស់នៅក្នុងជីវភាពជាអ្នកមាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
