កូវីដ-១៩
ថ្ងៃមិញនេះ ក្រុមគ្រូពេទ្យធ្វើតេស្តកម្មករសំណង់នៅក្នុងខណ្ឌដូនពេញ ចំនួន៣០៤នាក់ ឃើញវិជ្ជមាន ៥៥នាក់
BY Khmernote Media
May 19, 2021
យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា បេសកម្មក្រោមកម្ដៅថ្ងៃ កណ្ដាលផ្លូវ ក៏ពួកយើងនៅតែខិតខំប្រឹងប្រែង ដើម្បីឆាប់កាត់ផ្ដាច់ជំងឺដ៏កាចសាហាវមួយនេះ។ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ កម្មករសំណង់ MCC ខណ្ឌដូនពេញ សរុបបានចំនួន ៣០៤នាក់ រកឃើញវិជ្ជមាន ៥៥នាក់។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ និងវិធានដ៏ទៃទៀតដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបានដាក់ចេញ៕
