ព័ត៌មានជាតិ
បន្តអនុវត្តបម្រាមគោចរការធ្វើដំណើរពេលយប់រយៈពេល១សប្តាហ៍ទៀត រហូតដល់ថ្ងៃទី២៦ ខែឧសភា
BY Khmernote Media
May 19, 2021
យោងតាមការបញ្ជាក់នៅលើទំព័៍រហ្វេសប៊ុករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការអនុវត្តបម្រាមគោចរ នៅបន្តរយ:ពេលមួយ សប្តាហ៍ទៀត ដោយគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប៕

