ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនបានហើយមេល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបង ហើយឧបករណ៍គេលេងភ្នាល់គ្នាបែបនេះសោះ

    BY Khmernote Media May 20, 2021
    ចាប់ខ្លួនបានហើយមេល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបង ហើយឧបករណ៍គេលេងភ្នាល់គ្នាបែបនេះសោះ

    ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះក្រោមការចង្អុលបង្ហាញពីឯកឧត្តម​ ងួន​ រតនៈ​ អភិ​បាលនៃគណៈអភិ​អភិបាលខេត្ត និងជាប្រធានគ ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង​ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែង​ស៊ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបង ដោយមាន​លោកព្រះរាជអាជ្ញារងនៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​បានចាត់តាំងឱ្យកម្លាំងនគរបាល​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង​ការ​ដ្ឋានចុះបង្រ្កាបករណីល្បែងភ្នាល់ទឹក​ភ្លៀងនៅចំណុចភូមិចំការសំរោង២ សង្កាត់ ចំការសំ​រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    ក្នុងនោះបង្ក្រាបឃាត់ខ្លួនមេល្បែងភ្នាល់ទឹកភ្លៀង និងជាម្ចាស់ទីតាំងចល័ត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ ឈ្មោះ​ ពេជ្រ​ សុធា​ ភេទប្រុស​ អាយុ​៤០​ ឆ្នាំ​មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​។ វត្ថុតាង​ដកហូត​រួម​មាន​ ៖​
    -​ ឧបករណ៍​កែច្នៃ​សម្រាប់​ត្រង​ទឹកភ្លៀងចំនួន​ ០១​
    -​ វិទ្យុ​ទាក់ទង​ចំនួន​ ០៣​ គ្រឿង​
    -​ រថយន្ត​ ម៉ាក​ TOYOTA RUSH ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AY-1982 ចំនួន០១​ គ្រឿង​

    បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំ​ណុំរឿង​ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី -ច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: