ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណើររីករាយ! ថ្ងៃនេះអ្នកជំងឺកូវីដ ៥០៥នាក់ទៀតនៅកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយជាសះស្បើយ

    BY Khmernote Media May 20, 2021
    ដំណើររីករាយ! ថ្ងៃនេះអ្នកជំងឺកូវីដ ៥០៥នាក់ទៀតនៅកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយជាសះស្បើយ

    យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ដំណឹងដ៏រីករាយ និងសូមអបអរសាទរដល់បងប្អូន 🙏👏 ថ្ងៃនេះអ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕

    Share This Post: