ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅចាំលោកតា ដែលឆ្លងកូវីដ ហើយកូនប្រុសលុតជង្គង់ក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលកូវីដទេ? ពេលនេះលោកតាបានជាសះស្បើយហើយ

    BY Khmernote Media May 21, 2021
    នៅចាំលោកតា ដែលឆ្លងកូវីដ ហើយកូនប្រុសលុតជង្គង់ក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលកូវីដទេ? ពេលនេះលោកតាបានជាសះស្បើយហើយ

    រាជធានីភ្នំពេញ៖ ប្រិយមិត្តនៅចាំលោកតាវ័យ៩២ឆ្នាំ ដែលបានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ដោយពេលកូនប្រុសលោកតាបានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក ធ្វើឲ្យមហាជនជាច្រើនមានការអាណិតលោកតាយ៉ាងខ្លាំង។ ប៉ុន្តែឥលូវនេះលោកតាបានជាសះស្បើយពីជំងឺកូវីដហើយ។

    យោងតាមម្ចាស់គណនីហ្វេសប៊ុក Khorn Sereysamkhann បានឲ្យដឹងថា “ទួតបាន​ត្រឡប់​ទៅផ្ទះវិញហេីយ​ អរគុណ​អ្នកទាំងអស់គ្នា​សម្រាប់ការជូនពរនឹងការ​ផ្តល់​កម្លាំង​ចិត្ត❤️️🙏”។

    គួររំលឹកផងដែរថា លោកតាអាយុ៩២ឆ្នាំរូបនេះបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាល ហើយមុនចេញដំណើរកូនប្រុសលោកតាបានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមហាជនជាច្រើន៕

    Share This Post: