ខ្មែរណូត

ស្វែងរក

  • PR

    រឿងភាគថ្មី ផ្កាយវង្វេងមេឃ!ណាមវ៉ាន់ ពីកូនស្រីអភិជនម្នាក់ធ្លាក់ជាមនុស្សសង្គមស្អប់ខ្ពើម ក៏ព្រោះតែចិត្តមហិច្ឆតាអស់ទាំងនេះ

    BY Liny Chan May 21, 2021
    រឿងភាគថ្មី ផ្កាយវង្វេងមេឃ!ណាមវ៉ាន់ ពីកូនស្រីអភិជនម្នាក់ធ្លាក់ជាមនុស្សសង្គមស្អប់ខ្ពើម ក៏ព្រោះតែចិត្តមហិច្ឆតាអស់ទាំងនេះ

    ផ្កាយវង្វេងមេឃ ដែលជាសាច់រឿងភាគថៃថ្មី បានចូលមកបម្រើអារម្មណ៍ទស្សនិកជនភីអិអិនម្តងទៀត ដោយនាំទាំងយកនូវអត្ថន័យអប់រំក្នុងសង្គមរស់នៅ និងរសជាតិជីវិតរបស់មនុស្សម្នាក់ថែមទៀតផង។ សម្រាប់រឿងភាគថៃថ្មីសន្លាងមួយនេះ មិនត្រឹមតែបង្ហាញទស្សនិកជនពីឈុតឆាកស្នេហានោះទេ ក្នុងនោះ មានទាំងបង្ហាញពីខ្សែជីវិតរវាងអ្នកក្រ និងអ្នកមាន ដែលពេលខ្លះ សុភមង្គលពិតប្រាកដគឺកើតចេញពីទឹកចិត្តដ៏ល្អ។

    តួយ៉ាងដូចជា នៅក្នុងរឿងនេះ នាងណាមវ៉ាន់ ដែលជាកូនស្រីអភិជនម្នាក់ រស់ក្នុងទ្រនុំមាសប្រាក់ស្តុកស្តម និងជាមនុស្សដែលគ្រប់គ្នាក្នុងផ្ទះថ្នាក់់ថ្នម។ ដោយសារតែការទំយើចិត្ត និងតាមផ្គាប់ណាមវ៉ាន់តាំងពីតូចពេក រហូតធ្វើឲ្យនាងក្លាយជាមនុស្សដែលគ្មានមិត្ត គ្មានក្តីស្រឡាញ់ពិតប្រាកដ និងជាមនុស្សអាត្មានិយម មើលទៅអ្នកដទៃមិនស្មើនឹងខ្លួន។ ទោះជាយ៉ាងណា ដន ដែលជាក្មេងប្រុសកំព្រា រស់នៅជាមួយនឹងដូនចាស់ក្នុងផ្ទះរបស់ ណាមវ៉ាន់ដែរ គេតែងតែយោគយល់ដល់ភាពរឹងរូសរបស់ណាមវ៉ាន់គ្រប់ពេល។ ណាមវ៉ាន់ ព្រោះតែការមើលឃើញពីការផិតក្បត់របស់ឪពុកនាង និងការបង្រៀនឲ្យនាងយល់តែខ្លួនឯងនោះ នាងក៏បានបណ្តោយឲ្យជីវិតរបស់នាងធ្លាក់ក្នុងសង្គមដែលគេស្អប់ខ្ពើម ជាមនុស្សស្រីដែលចូលចិត្តដណ្តើមប្តីរបស់គេ និងធ្វើអ្វីដើម្បីតែការសប្បាយរបស់ខ្លួន។

    តើជីវិតចុងក្រោយរបស់ក្មេងស្រីអភិជនម្នាក់នេះ នឹងទៅជាយ៉ាងណា? ហើយអ្វីដែលនាងបានធ្វើទៅតាមតែចិត្តរបស់ខ្លួន នឹងធ្វើឲ្យនាងទទួលផលបែបណាខ្លះ? សូមរង់ចាំទស្សនានៅក្នុងរឿង ផ្កាយវង្វេងមេឃ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ( ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ) ចាប់ពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay