ព័ត៌មានជាតិ
មានអ្នកជំងឺកូវីដ ធ្លាប់ទៅពិនិត្យផ្ទៃពោះនៅទីនេះ ហើយមានគ្រូពេទ្យ៣នាក់បានប៉ះពាល់ផ្ទាល់ និងមិនទាន់បានយកសំណាកនៅឡើយ
BY Khmernote Media
May 22, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក នៅ គ្លីនិក រ៉ាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩, ២០, ២១ ផ្លូវវេងស្រេង បុរីត្រពាំងថ្លឹង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅពិនិត្យផ្ទៃពោះនៅទីតាំងខាងលើនេះ។ គ្រូពេទ្យចំនួន ៣នាក់ បានប៉ះពាល់ផ្ទាល់ និងមិនទាន់បានយកសំណាកនៅឡើយទេរហូតមកដល់ពេលនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
