ដកបម្រាមគោចរភ្លាម មានគ្រោះថ្នាក់ចរាចរណ៍ភ្លែត! រថយន្តមួយបាំងកន្លះដឹកពងទាជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ក្រឡាប់ផ្ញារជើងធ្លាក់ពងទាបែកពេញថ្នល់
រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! រថយន្តនីសាន់មួយបាំងកន្លះ ដឹកពងទាយកទៅដាក់ឲ្យម៉ូយនៅផ្សារដើមគ បានពាក់កណ្តាលផ្លូវ ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹង អូសជាប់របាំងថ្មជាង៥០ម៉ែត្រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង ចាក់ពងទាបែកខ្ទេចពេញថ្នល់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចស្តុបអាវុធហត្ថផ្ទៃប្រទេស លេីផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយបាំងកន្លះមួយគ្រឿង ម៉ាក NISSAN ពណ៌ស ស្លាកលេខភ្នំពេញ 2AE-1712 បើកបរដោយបុរសម្នាក់ ដឹកពងទាយកទៅដាក់ឲ្យម៉ូយ នៅម្ដុំផ្សារដើមគរ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមធ្យម ខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហតុស្តុប កងរាជអាវុហត្ថលើផ្ទៃប្រទេស ក៏ជ្រុលរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយផ្ទាំងធំចំពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតទៅគន្លងម្ខាងទៀត បាក់ចេញជា២ផ្ទាំង ចំណែករថយន្តអូសជាប់របាំងថ្មប្រមាណ៥០ម៉ែត្រ បណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង ចាក់ពងទាបែកខ្ទិចពេញផ្លូវ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់សម្ថកិច្ចមូលដ្ធានប៉ុស្តិ៍បឹងកក់ទី១ បានចុះមកសម្របសម្រួល និងរាយការណ៍ប្រាប់ផ្នែកចរាចរណ៍ខណ្ឌទួលគោក ចុះមកធ្វើការត្រួតពិនិត្យបន្ត ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលផ្នែកវាស់វែងចរាចរណ៍ខណ្ឌទួលគោក សហការជាមួយជំនាញ បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត