កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៥៦០នាក់ទៀត និងបាត់បង់ជីវិតដល់៩នាក់
BY Khmernote Media
May 23, 2021
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៥៦០ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥៣៧នាក់ និងមានអ្នកបាត់បង់ជីវិត០៩នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៥,២០៥នាក់, ករណីជាសះស្បើយសរុប ១៧,៧០១នាក់ និងស្លាប់សរុប ១៧៦នាក់៕
