អ្នកធ្លាប់ចេញ-ចូលហាងកាត់សក់៣កន្លែងនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព១៤ថ្ងៃ ដោយសារមានអ្នកជំងឺកូវីដបានទៅកាត់សក់នៅទីតាំងទាំងនោះ
យោងតាមការបញ្ជាក់ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាត់សក់នៅហាងចំនួន៣កន្លែង ដែលមានទីតាំង៖ ទី១- ហាង គីម លី កាត់សក់បុរស ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៤៩៧Eo ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។

ទី២- ហាងកាត់សក់ បុរស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៥៣៥ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។

ទី៣- ហាងកាត់សក់ ចន្ទ័រស្មីមានរិទ្ធិ (ទល់មុខផ្សារកាប់គោ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
