ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹក! រថយន្ត២គ្រឿងបុកគ្នានៅស្រុកព្រៃនប់ ហើយក្រោយមកមានរថយន្ត១គ្រឿងទៀតមកបុកថែម១តង់ទៀត

    BY Khmernote Media May 24, 2021
    គ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹក! រថយន្ត២គ្រឿងបុកគ្នានៅស្រុកព្រៃនប់ ហើយក្រោយមកមានរថយន្ត១គ្រឿងទៀតមកបុកថែម១តង់ទៀត

    ស្រុកព្រៃនប់- រថយន្ត៣គ្រឿងបុកប៉ះគ្នា នៅម៉ោងជិត៧ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ០១គ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-5358 មានទិសដៅពីខេត្តព្រះសីហនុទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ណុប រៀន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    បុកប៉ះជារថយន្ត ០១គ្រឿងទៀតម៉ាក LEXUS RX 300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2T-4688 ទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បន្ទាប់មកក៍មានរថយន្ត ០១គ្រឿងទៀត ម៉ាក TOYOTA HIGHLANDER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AT-5358 ដែលមានទិសដៅស្របនឹងរថយន្ត LEXUS បើកបរដោយឈ្មោះ ញ៉ សុខជា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ជ្រុលមកបុករថយន្ត LEXUS បន្ថែមទៀត។

    ហេតុការណ៍នេះ បណ្តាលឲ្យឈ្មោះ ណុប រៀន អ្នកបើកបររថយន្ត SSANGYONG រងរបួសមធ្យម ។ ចំណែកអ្នកបើកបររថយន្ត LEXUS បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: