Oppo ត្រៀមបញ្ចេញស្មានហ្វូនថ្មី មានកាមេរ៉ាក្រោយ៣គ្រាប់ និងថ្ម២កូន
- August 25, 2018
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយទាក់ទងនឹងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO R17 PRO។ តាមរយៈព័ត៌មាននោះបានឲ្យដឹងថា OPPO R17 PRO មានទំហំអេក្រង់ 6.7អ៊ីញ ប្រភេទ AMOLED មានកំរិតបង្ហាញភាពច្បាស់ 2340×1080 pixels ដោយមានផ្ទៃខាងមុខគឺ 91.5 % ជាអេក្រង់សុទ្ធតែម្ដង។ R17 Pro រត់លើបន្ទះឈីប Qualcomm Snapdragon 710 មាន RAM ទំហំ 8GB និង GPU Adreno 616 មានអង្គផ្ទុកទិន្នន័យទំហំ 128GB ក្នុងម៉ាស៊ីន (មិនអាចដាក់បន្ថែម Memory ក្រៅបានទេ) និងមានរន្ធដាក់ស៊ីមកាតបានពីរ ជាប្រភេទណាណូ។
បើសិនក្រឡេកមើលផ្នែកខាងក្រោយវិញ គឺយើងច្បាស់ជានឹកឃើញទៅដល់ Huawei P20 pro ដែលមានពីរពណ៌ ស្រោបដោយកញ្ចក់ និងមានកាមេរ៉ា៣គ្រាប់មិនខាន។ និយាយពីកាមេរ៉ារបស់ R17 PRO វិញមានចំនួន៣គ្រាប់ ដោយឡេនទីមួយមានទំហំ 20 megapixel ឡេនទីពីរមានទំហំ 12 megapixels និងឡេនទីបី 12 megapixels ជាប្រភេទ 3D stereo។
ចំពោះថ្មរបស់ R17 Pro មានលក្ខណៈប្លែកពីទូរស័ព្ទដទៃ ព្រោះ R17 Pro នេះប្រើប្រាស់ថ្មចំនួនពីរ មួយមានទំហំ 1850mAh និងមួយគ្រាប់ទៀតមានទំហំ 3700mAh យើងមិនទាន់ដឹងព័ត៌ច្បាស់នោះទេអំពីថ្មពីគ្រាប់នេះថាតើវានឹងដំណើរការដោយរបៀបណា ហើយ OPPO បានអះអាងទៀតថា លោកអ្នកអាចសាកថ្មបានដល់ 40% ត្រឹមតែរយៈពេល 10នាទី ប៉ុណ្ណោះ។ តែអ្វីដែលកាន់តែពិសេសទៅទៀតនោះ R17 Pro បានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយគឺស្កេនក្រយ៉ៅដៃនៅលើអេក្រង់តែម្ដង ដើម្បីធ្វើការដោះសោរ។ សម្រាប់តម្លៃដាក់លក់នៅលើទីផ្សារ គឺមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority
- Share This Post:









