ព្រះសង្ឃ និងនិស្សិតមួយចំនួន គង់/ស្នាក់នៅវត្តសារាវ័នតេជោ តេស្តឃើញមាន វិជ្ជមានកូវីដ សូមអ្នកចេញចូលកុដិលេខ ២៥ ញឹកញាប់ ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃវត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមាន វិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសសូមអំពាវនាវដល់ប្រជាពលរដ្ឋ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅវត្តសារាវ័នតេជោ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ

ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖
📌 វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា)
📌 វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)
📌 ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)
📌 ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ)
📌 សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)
