ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយលែងលះគ្នា តុលារបង្គាប់ឲ្យខាងប្តីផ្តល់ប្រាក់មួយចំនួនដល់ខាងប្រពន្ធ មានអីប្តីវេចលុយកាក់ជិត១តោនយកមកឲ្យតែម្តង

    BY Khmernote Media August 25, 2018
    ក្រោយលែងលះគ្នា តុលារបង្គាប់ឲ្យខាងប្តីផ្តល់ប្រាក់មួយចំនួនដល់ខាងប្រពន្ធ មានអីប្តីវេចលុយកាក់ជិត១តោនយកមកឲ្យតែម្តង

    ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីធ្វើឲ្យគេភ្ញាក់ផ្អើលពេញតុលាការ ព្រោះក្រោយពីលែងលះជាមួយប្រពន្ធរួច តុលាការបានតំរូវឲ្យផ្តល់លុយមួយចំនួនឲ្យទៅប្រពន្ធ តែគាត់បានផ្តល់ប្រាក់ទាំងនោះជាកាក់ប្រាក់ ដែលមានទម្ងន់ជិត១តោន។

    បើយោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា បុរសឥណ្ឌូនេស៊ីរូបនេះមានឈ្មោះថា Dwi Susilarto រស់នៅក្នុងខេត្ត Java ភាគកណ្តាលនៃឥណ្ឌូនេស៊ី ហើយបើយោងតាមច្បាប់សាសនារបស់ឥណ្ឌូនេស៊ីក្រោយពីលែងលះជាមួយប្រពន្ធ បុរសរូបនេះត្រូវផ្តល់ប្រាក់ដល់ប្រពន្ធគាត់ចំនួន ១៧៨ លាន Rupiah (១២,២០០ ដុល្លារ) ហើយគាត់ក៏បានផ្តល់ប្រាក់សំណងនោះជាក្រដាសប្រាក់ចំនួន ២៣ លាន Rupiah (១​,៥៧៧ ដុល្លារ) និងជាកាក់ចំនួន ១៥៥ លាន Rupiah (១០​,៦៣០ ដុល្លារ) ដែលមានទម្ងន់សរុប ៨៩០ គីឡូក្រាម។

    លោក Dwi Susilarto ​បានប្រាប់ថា គាត់ជាអ្នកក្រ ដូចនេះគាត់គ្មានក្រដាសប្រាក់សុទ្ធនោះទេ ហើយកាក់ទាំងនោះគឺគាត់បានមកពីការរ៉ៃអង្គាសពីមិត្តភក្តិ និងក្រុមគ្រួសាររយៈពេល ៣ ខែឯណោះ ទើបបានគ្រប់ចំនួន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay