ព័ត៌មានជាតិ
បុគ្គលិកធ្វើការនៅហាង បេប៊ី ឃែរ សាខាទួលគោក បានកើតកូវីដ១៩, អ្នកធ្លាប់ចេញ-ចូលទីនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
May 26, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង បេប៊ី ឃែរ (Baby Care) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៨៩ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!