ព័ត៌មានជាតិ
កម្មកររោងចក្រ អេ អេន ជេ ក្រុងបាវិត នាំគ្នាសម្រុកចេញពីកន្លែងយកសំណាក មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បន្ទាប់ពីអាជ្ញាធរធ្វើតេស្ដកម្មករប្រមាណ១ពាន់នាក់ រកឃើញវិជ្ជមានកូវីដជិត៦០នាក់
BY Khmernote Media
May 26, 2021
(ស្វាយរៀង)៖ ក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីបានផ្ទុះការឆ្លងរីករាលដាលកូវីដ១៩។ ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករ កម្មការិនី ប្រមាណជិត១ពាន់នាក់ ក្នុងនោះរកឃើញជំហានដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩៕
