ព័ត៌មានជាតិ
ស្ត្រីអាយុ៧០ឆ្នាំម្នាក់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩
BY Khmernote Media
May 27, 2021
ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសុខាភិបាលខេត្តបាត់ដំបង សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ដែលបានទទួលអនិច្ចកម្មដោយកូវីដ-១៩។

គួររម្លឹកថា សពស្រ្ដី ឈ្មោះ ស៊ិន សាវឿន អាយុ៧០ឆ្នាំ នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចូលសម្រាកព្យាបាលដោយរោគវិនិច្ឆ័យកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ហើយបានទទួលមរណភាពនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២:១០ នាទី។ សូមកុំនាំកូវីដ-១៩ ចូលផ្ទះ និងសហគមន៍!








