UPDATE: ករណីកម្មករសម្រុករត់ចេញពីរោងចក្រ អភិបាលខេត្តស្វាយរៀង បញ្ជាក់ថា “អ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ” ដោយពួកគាត់ឃើញគេយកសំណាក គាត់ស្មានថាយកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅហើយវាច្រឡំចឹងទេ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បដិសេធរូបភាពវិដេអូដែលប្រព័ន្ធសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅ រោងចក្រមួយក្នុងខេត្តស្វាយរៀងរកឃើញ វិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយកសំណាកគឺ មិនមែនជាការពិតទេ ។

ឯកឧត្តបានបញ្ជាក់ថា នៅព្រលប់ ថ្ងៃទី២៦ ខែឧសភា នេះ ថា ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ច ពិសេសតាយសេងក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨ នាក់ ដោយក្នុងនោះរកឃើញ៥៤ នាក់ មានវិជ្ជមានកូ វីដ ១៩ និងដឹកយកទៅព្យាបាលភ្លាម បាន បញ្ជាក់ថា “អ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ” ។ គាត់ឃើញគេយកសំណាកគាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពី ធ្វើការផង ក៏នាំគ្នាសម្រុកចេញមក ខាងក្រៅហើយវាច្រឡំចឹងទេ។ ចំពោះមុខសញ្ញាដែលយើងយកគឺតែពីរអគារនៅរោងចក្រ អេ អេនជេមិនបាន ២០០ នាក់ ផង ហើយអគារមិនពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដយើងមិនបានយកទេ ។
