ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាណិតខ្លោចចិត្ត! លោកយាយវ័យ៨៨ឆ្នាំម្នាក់នៅខេត្តព្រៃវែង បានតេស្តវិជ្ជមានជំងឺកូវីដ១៩

    BY Khmernote Media May 27, 2021
    អាណិតខ្លោចចិត្ត! លោកយាយវ័យ៨៨ឆ្នាំម្នាក់នៅខេត្តព្រៃវែង បានតេស្តវិជ្ជមានជំងឺកូវីដ១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានធ្វើការបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត (ក្នុងនោះមានលោកយាយចំណាស់អាយុ៨៨ឆ្នាំម្នាក់ផងដែរ) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤ដូចខាងក្រោម:

    ១- ស្រុកពាមជរ ចំនួន១៥នាក់
    ២- ស្រុកពារាំង ចំនួន២នាក់
    ៣- ស្រុកមេសាង ចំនួន៥នាក់
    ៤- ស្រុកព្រះស្តេច ចំនួន៣នាក់

    បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ សូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

    Share This Post: