ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រឹបអូសគ្រឿ.ងញៀ.នជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅខេត្តកំពង់ស្ពឺ

    BY Khmernote Media May 29, 2021
    មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រឹបអូសគ្រឿ.ងញៀ.នជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

    នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងឈានទៅបង្រ្កាបជួញដូរគ្រឿងញៀន នៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី។

    លទ្ធផលចាប់បានរួមមាន៖
    ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់មាន៖ ទី១.ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។ ទី២.ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ និងទី៣.ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។
    ខ-វត្ថុតាងចាប់យកបាន៖ ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន ០១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម ។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី ៕

    ប្រភព៖ Anti-Drug Department

    Share This Post: