អន្តរជាតិ
បើមិនឃើញ មិនជឿសោះ! បុរសជនជាតិជប៉ុនយកខោលីអូមកសំលៀងធ្វើជាកាំបិតចិតបន្លែបាន (មានវីដេអូ)
BY Khmernote Media
August 27, 2018
ជាធម្មតាអ្នកធ្លាប់បានដឹងថា គេអាចយកដែក ឬលោហៈធាតុផ្សេងៗទៅធ្វើជាកាំបិត តែសម្រាប់ម្ចាស់គណនី YouTube ជប៉ុនម្នាក់វិញ បានបង្ហោះវីដេអូមួយដែលបង្ហាញថា គាត់អាចច្នៃខោក្នុងឲ្យក្លាយទៅជាកាំបិត និងអាចយកមកហាន់បន្លែបានជាធម្មតា។ ខោដែលគាត់យកមកច្នៃជាកាំបិតនោះគឺជាខោក្នុងធ្វើពីកម្បាសធម្មតា ដែលមានលក់នៅគ្រប់ទីផ្សារ។
យ៉ាងណាក្តីដើម្បីច្នៃខោនេះឲ្យក្លាយទៅជាកាំបិតបាន គាត់ត្រូវការសម្ភារៈមួយចំនួនទៀត រួមជាមួយនឹងបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ ចង់ដឹងថា ភាពច្នៃប្រឌិដ្ឋក្នុងការច្នៃខោក្នុងឲ្យក្លាយទៅជាកាំបិតមានមានភាពចាប់អារម្មណ៍យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark