កូវីដ-១៩
បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៥៨៨នាក់ទៀតនៅថ្ងៃនេះ និងបាត់បង់ជីវិតដល់ទៅ ៧នាក់
BY Khmernote Media
May 29, 2021
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៨៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៤១៥នាក់ និងមានអ្នកបាត់បង់ជីវិត០៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៨,៨២៥នាក់, ករណីជាសះស្បើយសរុប ២១,៣១៥នាក់ និងស្លាប់សរុប ២០៣នាក់៕
