ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកកើតកូវីដថ្មី ៥៧៩នាក់បន្ថែមទៀត និងបាត់បង់ជីវិត ៦នាក់

    BY Khmernote Media May 30, 2021
    ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកកើតកូវីដថ្មី ៥៧៩នាក់បន្ថែមទៀត និងបាត់បង់ជីវិត ៦នាក់

    នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៨៧៣នាក់ និងមានអ្នកបាត់បង់ជីវិត០៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៩,៤០៤នាក់, ករណីជាសះស្បើយសរុប ២២,១៨៨នាក់ និងស្លាប់សរុប ២០៩នាក់៕

    Share This Post: