ព័ត៌មានជាតិ
ទារក៣នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ
BY Khmernote Media
June 1, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះទារក៣នាក់វិជ្ជមានកូវីដ-១៩ និងមានជំងឺប្រចាំកាយ ព្រមទាំងអាណាព្យាបាល៣នាក់ សរុប៦នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ បានត្រឡប់ទៅផ្ទះវិញ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។

មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យយុទ្ធជនអាវស គ្រប់វេនយាមប្រចាំការ រាល់ការព្យាបាលទាំងអស់ ហើយនេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចបន្តប្រព្រឹត្តទៅបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់៕
