ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញបុរសៗនៅឥណ្ឌាដើរកាន់ដៃគ្នាតាមសាធារណៈ ស្មានតែស្រលាញ់ភេទដូចគ្នា ប៉ុន្តែការពិតខុសស្រឡះតែម្តង

    BY Khmernote Media August 28, 2018
    ឃើញបុរសៗនៅឥណ្ឌាដើរកាន់ដៃគ្នាតាមសាធារណៈ ស្មានតែស្រលាញ់ភេទដូចគ្នា ប៉ុន្តែការពិតខុសស្រឡះតែម្តង

    ឥណ្ឌា៖ អ្នកប្រមាញ់រូបថតជនជាតិអង់គ្លេសម្នាក់បានថតរូបភាពបុរសជនជាតិឥណ្ឌាជាច្រើនដើរកាន់ដៃគ្នានៅតាមទីសាធារណៈដោយចៃដន្យជាច្រើនសន្លឹក ហើយគាត់ក៏កើតមានចម្ងល់ជាខ្លាំងថា ហេតុអ្វីបានជាបុរសឥណ្ឌាដើរកាន់ដៃគ្នាដូចនេះ? តើពួកគេជាមនុស្សស្រលាញ់ភេទដូចគ្នា ឬយ៉ាងណា? បើនៅតំបន់អ៊ឺរ៉ុប ឬនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីវិញ ឥរិយាបថដូចនេះ ច្រើនតែប្រើប្រាស់ក្នុងចំណោមមនុស្សប្រុសស្រី ដែលជាគូស្នេហ៍នឹងគ្នាតែប៉ុណ្ណោះ។

    ក្រោយពីមានចម្ងល់ដូចនេះ អ្នកប្រមាញ់រូបថតវ័យ៤៣ឆ្នាំ និងមិនត្រូវបានគេបញ្ចេញឈ្មោះខាងលើ បានផ្តើមធ្វើការសិក្សាលើវប្បធម៌ដ៏ចម្លែកមួយនេះ។ ក្រោយការសិក្សាដោយម៉ត់ហ្មត់លទ្ធផលបានបង្ហាញថា វាជារឿងធម្មតាមួយនៅក្នុងចំណោមប្រជាជនឥណ្ឌាដែលមនុស្សទាំងប្រុសទាំងស្រីដើរកាន់ដៃគ្នានៅទីសាធារណៈ ដែលបង្ហាញពីភាពស្និតស្នាលរវាងមិត្តភក្តិ ឬសាច់ញាតិ ដោយមិនមែនជាការស្រលាញ់ភេទដូចគ្នានហើយ ហើយវប្បធម៌នេះទំនងជាមានតែនៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay