កូវីដ-១៩

វៀតណាមកត់ត្រាករណីជំងឺកូវីដ១៩ក្នុងសហហគមន៍ ថ្មីចំនួន ៥០ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
June 1, 2021

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៥០ ករណី នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវបានរកឃើញពីខេត្ត Bac Giang, ខេត្ត Bac Ninh, ខេត្ត Lang Son និងខេត្ត Long An ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ករណីភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ជាមួយនឹងករណីថ្មីចំនួន ៣២, នៅខេត្ត Bac Ninh ចំនួន ៩ ករណី និងខេត្ត Lang Son មាន ៨ ករណី ខណៈខេត្ត Long An មានតែមួយករណីទេ។

ត្រឹមរយៈពេល ១ខែ នៃរលកទី៤ របស់ប្រទេសវៀតណាម វាបានក្លាយជាបញ្ហាប្រឈមបំផុតដែលខ្លួនបានជួបប្រទះ ជាមួយនឹងករណីឆ្លងសរុបចំនួន ៤៤០៧ ករណី នៅទីក្រុងនិងខេត្តចំនួន ៣៦ របស់ខ្លួន។ ខេត្ត Bac Giang កំពុងឈានមុខគេក្នុងការឆ្លងជំងឺ COVID-19 ដោយមានករណីសរុបចំនួន ២,៣២៩ ករណី បន្ទាប់មកគឺខេត្ត Bac Ninh មាន ៨៦៦ ករណី។ ប្រទេសនេះក៏កំពុងភ័យខ្លួនជាមួយជំងឺ COVID-19 បំប្លែងខ្លួនថ្មី ដែលខ្លួនទើបតែរកឃើញនៅប៉ុន្មានថ្ងៃមុននេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: