បច្ចេកវិទ្យា

ចាប់ពីឆ្នាំក្រោយៗទៅ ទូរស័ព្ទស៊េរីថ្មីកំពូលៗចេញមកមានតម្លៃសុទ្ធតែក្បែរខ្ទង់ពាន់ទាំងអស់

BY
Khmernote Media
August 27, 2018

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអេឡិចត្រូនិកជាច្រើនបានខំប្រឹងផលិតស្មាតហ្វូនកំពូលៗរបស់ខ្លួនជាច្រើនជាមួយសមត្ថភាពកាន់តែខ្លាំងឡើៗ ចំណែកឯតម្លៃវិញក៏កាន់តែថ្លៃផងដែរ។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Apple បានដាក់បង្ហាញ iPhone X ដែលមានតម្លៃរហូតដល់ទៅ $999 (ទីផ្សារបរទេស) ក្រោយមកក្រុមហ៊ុន Samsung ក៏ដាក់បង្ហាញ Galaxy Note 8 ដែលមានតម្លៃក្បែរ $1,000 ដុល្លារផងដែរ ចំណែកប៉ុន្មានខែកន្លងទៅថ្មីៗនេះ Oppo ក៏បានដាក់បង្ហាញស្មាតហ្វូន Find X របស់ខ្លួនជាមួយនឹងតម្លៃលោតដល់ជិតខ្ទង់ពាន់ដែរ។

ហើយថ្មីៗនេះទៀត Galaxy Note 9 របស់ក្រុមហ៊ុន Samsung ក៏បានបង្ហាញខ្លួន ដែលមានតម្លៃលោតដល់ជាង $1,000 សម្រាប់ម៉ូដែល 512GB។ តាមរយៈទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ន ស្មាតហ្វូន flagship របស់ក្រុមហ៊ុនយក្សនីមួយៗបានហក់ឡើងដល់ជិតខ្ទង់ពាន់ដុល្លារទៅហើយ ដូច្នេះអនាគតទៅស្មាតហ្វូនកំពូលៗនឹងមានតម្លៃដល់ $1,000 ហើយតម្លៃទាំងនេះនឹងក្លាយជារឿងធម្មតាសម្រាប់អ្នកប្រើប្រាស់ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនទាំងនោះព្យាយាមបំពាក់កម្លាំងម៉ាស៊ីនខ្លាំងៗលើផលិតផលរបស់ខ្លួន ដែលធ្វើឲ្យតម្លៃកាន់តែកើនឡើងទៅៗ៕

អត្ថបទ៖ ឌី
ប្រភព៖ theverge

Share This Post: