សង្គម

អ្នកបង្ហោះវិញ្ញាសា និងអត្រាកំណែប្រឡងបាក់ឌុប២០១៨ ចូលហ្វេសប៊ុក ប្រយ័ត្ននាំទុក្ខដាក់ខ្លួន

BY
Khmernote Media
August 27, 2018

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំ២០១៨ រយៈពេល២ថ្ងៃ គឺថ្ងៃទី២០ និងទី២១ ខែសីហា ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយរលូន ប៉ុន្តែកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះ ចែកចាយវិញ្ញាសា និងអត្រាកំណែមុខវិជ្ជាប្រឡង នៅលើបណ្តាញសង្គម ដែលទង្វើនេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរប្រព្រឹត្តទៅ នៃការប្រឡង ដែលកំពុងប្រព្រឹត្តយ៉ាងរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់ម្ចាស់ទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើប្រតិសកម្មនេះ។ ប្រសិនបើសកម្មភាពចែករំលែករាល់វិញ្ញាសា និងអត្រាកំណែនៅតែបន្តក្នុងរយៈពេលដំណើរកំណែ ការស្រង់ បូកពិន្ទុដោយកុំព្យួទ័រ ផ្ទៀងផ្ទាត់ពិន្ទុ មុនការប្រកាសលទ្ធផលផ្លូវការមិនទាន់ត្រូវបានបញ្ចប់ ក្រសួងនឹងសហការជាមួយស្ថាប័ន្ធមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការស្វែងរកម្ចាស់ទំព័រ ឬគណនីហ្វេសប៊ុកទាំងនេះ មកទទួលខុសត្រូវនូវទង្វើរបស់ខ្លួនតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕

អត្ថបទ៖ សេម

Share This Post: