ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងមានវត្តមាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវប្រុងប្រយ័ត្នខ្ពស់ពីការកើនឡើងនូវសីតុណ្ហភាពដែលនឹងឡើងដល់៤០អង្សារ

    BY Khmernote Media June 2, 2021
    ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងមានវត្តមាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវប្រុងប្រយ័ត្នខ្ពស់ពីការកើនឡើងនូវសីតុណ្ហភាពដែលនឹងឡើងដល់៤០អង្សារ

    យោងតាមសារលិខិតរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្ដី ជម្រាបជូននិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ មានវត្តមាននៅវៀតណាម ពិសេសនៅក្នុងទីក្រុងហាណូយ ជ្រាបថា យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងហាណូយ និងខេត្តនៅជាប់ ដូចជា Hoa Binh, Hung Yen និង Ha Nam មានសីតុណ្ហភាពឡើងដល់ ៤០អង្សារសេ។ ការឡើងកម្ដៅនេះ នឹងនៅតែបន្តកើតមានក្នុងរយៈពេល ៣ថ្ងៃបន្តទៀត។

    អាស្រ័យដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម ពិសេសនៅទីក្រុងហាណូយ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព ដោយឧស្សាហ៍ទទួលទានទឹកឲ្យបានច្រើន និងគួរមានទឹកដាក់តាមខ្លួនជាប់ជាប្រចាំ ដើម្បីទប់ស្កាត់នឹងអាកាសធាតុក្ដៅខ្លាំង ៕

    សូមអានសេចក្ដីលម្អិត ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: