ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តប៉ៃលិន នឹងត្រៀមបិទខ្ទប់ភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    BY Khmernote Media June 2, 2021
    រដ្ឋបាលខេត្តប៉ៃលិន នឹងត្រៀមបិទខ្ទប់ភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    ខេត្តប៉ៃលិន៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបិទខ្ទប់ភូមិចំនួន០៣ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយយោងតាមលទ្ធផលធ្វើតេស្ត(Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងជារៀងរាល់ថ្ងៃនៅក្នុងភូមិសាស្ត្រាភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ តាមខ្នងផ្ទះមួយចំនួនស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    រដ្ឋបាលខេត្តប៉ៃលិន នឹងដាក់វិធានការបិទខ្ទប់ភូមិសាស្រ្តជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ក្នុងរយៈពេលនៃការបិទខ្ទប់ភូមិជាបណ្ដោះអាសន្ននេះប្រជាពលរដ្ឋទាំងអស់ក្នុងភូមិសាស្ត្រទាំង៣ ខាងលើ ត្រូវផ្អាកការធ្វើដំណើរចេញ-ចូលពីលំនៅឋាន ឬចល័តពីភូមិមួយទៀត លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ និងត្រូវផ្អាកការជួបជុំ ឬការប្រមូលផ្ដុំមនុស្សច្រើនចាប់ពី ១០នាក់ឡើងទៅ ៕

    សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តប់ៃលិន ដូចខាងក្រោម៖

    Share This Post: