កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកកើតកូវីដថ្មី ៧២៩នាក់បន្ថែមទៀត និងបាត់បង់ជីវិត ៦នាក់
BY Khmernote Media
June 3, 2021
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧២១នាក់ និងមានអ្នកបាត់បង់ជីវិត៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣២,១៨៩នាក់, ករណីជាសះស្បើយសរុប ២៤,៧៦៣នាក់ និងស្លាប់សរុប ២៣៦នាក់៕
