កូវីដ-១៩
ថ្ងៃនេះ ពលរដ្ឋ និងព្រះសង្ឃ ២៥១ អង្គ/នាក់បានជាសះស្បើយពីជំងឺកូវីដនៅទួលពង្រ ហើយត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅវត្ត និងផ្ទះវិញ
BY Khmernote Media
June 3, 2021
យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានឲ្យដឹងថា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ (ត្រូវនឹងថ្ងៃសីល) ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់ នៅថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើងបាននិមន្ត ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋឲ្យត្រលប់ទៅគង់នៅវត្ត និងនៅផ្ទះវិញ ដើម្បីចត្តាឡីស័ក១៤ថ្ងៃ តាមដានសុខភាពបន្តទៀត៕

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ដើម្បីការពារការរីករាលដាលកូវីដ១៩ និងដើម្បីកាត់ផ្តាច់ចរន្តនៃការចម្លងក្នុងសហគមន៍៕
