អគ្គិភ័យទុស្សេខ្សែភ្លើង បណ្តាលអោយឆេះកុងម៉ាក្នុងផ្ទះល្វែងមួយកន្លែង ដែលម្ចាស់ផ្ទះចាក់សោជិត បង្កការភ្ញាក់ដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន
រាជធានីភ្នំពេញ៖ ករណីទុស្សេខ្សែភ្លើងបណ្តាលអោយឆេះកុងម៉ាម្ចាស់ផ្ទះក្នុងផ្ទះល្វែងមួយកន្លែង ដែលម្ចាស់មិននៅផ្ទះចាក់សោខាងក្រៅ បង្កការភ្ញាក់ផ្អើលឡើងអ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន កម្លាំងសង្កាត់និងប៉ុស្តិ៍និរោធ ចុះជួយអន្តរាគមន៍ បានទាន់ពេលវេលា។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៧៖២០នាទីព្រលប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្ទះលេខ B-2 ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

អាជ្ញាធរខណ្ឌច្បារអំពៅ បានប្រាប់អោយដឹងថា មានករណីទុស្សេខ្សែភ្លើងបណ្តាលអោយឆេះកុងម៉ា ក្នុងផ្ទះល្វែងកើតហេតុខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ យ៉ាង តាំងយ៉េង នៅពេលហេតុការណ៍កើតទ្បើង ម្ចាស់ផ្ទះមិននៅទេ ផ្ទះចាក់សោខាងក្រៅ ដើម្បីបង្ការទប់ស្កាត់កុំអោយឆេះរីករាលដាលបាន កម្លាំងសង្កាត់និងប៉ុស្តិ៍និរោធ បានសម្រេចចិត្តធ្វើការកាត់ និងគាស់ទ្វា រួមគ្នាជាមួយប្រជាពលរដ្ឋពន្លត់ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន២បំពង់ បានរលត់ទៅវិញ ដោយមិនមានប៉ះពាល់អ្វីទ្បើយ។ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នទាំងអគ្គីភ័យទាំងកូវីដ-១៩ ៕






ដោយ៖ បងម៉េង ខ្មែរណូត