ព័ត៌មានជាតិ
មន្ត្រីសន្តិសុខស្ថានទូតអាមេរិកម្នាក់វិជ្ជមានកូវីដ ទោះបីចាក់វ៉ាក់សាំង Pfizer ២ដូសរួចរាល់ក៏ដោយ
BY Khmernote Media
June 4, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នេះថា មានករណី មន្ត្រីសន្តិសុខរបស់ស្ថានទូតអាមេរិកម្នាក់ វិជ្ជមានកូវីដ១៩ ដោយគាត់បានចាក់វ៉ាក់សាំង Pfizer ដូសទី២ រួចរាល់បានជាង ២ សប្ដាហ៍។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ដើម្បីការពារការរីករាលដាលកូវីដ១៩ និងដើម្បីកាត់ផ្តាច់ចរន្តនៃការចម្លងក្នុងសហគមន៍៕
