ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងមួយកន្លែងនៅសង្កាត់ទឹកល្អក់៣ រកឃើញផលិតផលឧបករណ៍បរិក្ខារពេទ្យជាច្រើន គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

    BY Khmernote Media June 5, 2021
    អាជ្ញាធរចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងមួយកន្លែងនៅសង្កាត់ទឹកល្អក់៣ រកឃើញផលិតផលឧបករណ៍បរិក្ខារពេទ្យជាច្រើន គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានឲ្យដឹងថា ត្រីស័ក ព.ស ២៥៦៥ ឆ្នាំឆ្លូវ ខែជេស្ឋ ថ្ងៃសុក្រ ៩រោច ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង០៨ និង៣៥នាទី មានការត្រួតពិនិត្យជាក់ស្តែងនៅផ្ទះលេខ១ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច តាមដីកាចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយដឹកនាំសម្របសម្រួលនិតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានការអនុញ្ញាតពីម្ចាស់ទីតាំង គណៈកម្មការចម្រុះឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងឃើញមានផលិតផលដូចខាងក្រោម៖

    ១-អាល់កុល(សង្ស័យមេតាណុល) ចំនួន ១៦៨ ប៊ីដុង
    ២-ម៉ាសចម្រុះ ចំនួន ៤០កេស (១កេសមាន៥០ប្រអប់)
    ៣-ឧបករណ៍វាស់កម្តៅ APECH ចំនួន ៣០ គ្រឿង
    ៤-ស្ទីកឃ័រច្រើនម៉ាក ចំនួន ៥ គីឡូក្រាម
    ៥-ឱសថបុរាណចិន LIANHUA QINGWEN JIONAN ចំនួន ៨ ប្រអប់
    ៦-វិកយបត្រ ចំនួន ១១ ក្បាល
    ៧-អាវបំពង់ ចំនួន ៤ កេស (១កេស មាន ៥០ អាវ)

    សន្និដ្ឋានៈ
    + ផលិតផលឧបករណ៍បរិក្ខារពេទ្យ (អាល់កុល ម៉ាស ឧបករណ៏វាស់កំដៅ អាវបំពង់) គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
    + សមត្ថកិច្ចចម្រុះសម្រេចដកហូតដោយផ្លុំបេបណ្តោះអាសន្នផលិតផលខាងលើហើយអញ្ជើញម្ចាស់ទីតាំងទៅបំភ្លឺនៅលេខាធិការដ្ឋាន គ.ប.ផ.ក ដើម្បីបន្តនិតិវិធី។
    + ស្នើសុំធ្វើវិភាគអាល់កុលរកកម្រិតសារធាតុមេតាណុល និងសារធាតុអេទីលអាល់កុល៕

    Share This Post: