ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកយាយាអាយុ៦២ឆ្នាំម្នាក់នៅខេត្តកំពង់ឆ្នាំង បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩

    BY Khmernote Media June 5, 2021
    លោកយាយាអាយុ៦២ឆ្នាំម្នាក់នៅខេត្តកំពង់ឆ្នាំង បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរឈ្មោះ អ៊ូ សាត អាយុ៦២ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកៀវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំ ដោយអាការៈក្អក ហត់ ពិបាកដកដង្ហើម វេលាម៉ោង ២២:០៧នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ១៩។

    ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ហត់ ឡេះឡះ និងស្លេកស្លាំងខ្លាំង អ្នកជំងឺត្រូវបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវីដ១៩។ ដោយសារការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យខិតខំថែទាំសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង ១៦:១៥នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។

    ការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺខាងលើបានមរណភាព ដោយសារតែជំងឺរលាកសួតធ្ងន់ធ្ងរ, ជំងឺកូវីដ១៩ និងជំងឺខ្វះគ្រាប់ឈាមក្រហម៕

    Share This Post: