ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! បុគ្គលិកក្រុមហ៊ុន CMED មានវិជ្ជមានកូវីដ ហើយបានប៉ះពាល់ជាមួយបុគ្គលិកជាច្រើននាក់ទៀត

    BY Khmernote Media June 5, 2021
    ជូនដំណឹង! បុគ្គលិកក្រុមហ៊ុន CMED មានវិជ្ជមានកូវីដ ហើយបានប៉ះពាល់ជាមួយបុគ្គលិកជាច្រើននាក់ទៀត

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកក្រុមហ៊ុន CMED ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៥២-២៥៤ ​ផ្លូវលេខ ​៦៣ កែង ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១

    ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ជាមួយបុគ្គលិកជាច្រើននាក់ទៀត។ ក្រុមហ៊ុននេះ មិនចូលរួមសហការណ៍ ផ្ដល់ព័ត៌មាន ក្នុងការទប់ស្គាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទេ!

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាបុគ្គលិកណាម្នាក់ធ្វើការនៅទីតាំងនេះ ឬបានទៅទីកន្លែង​ហានិភ័យនេះ!

    Share This Post: