កូវីដ-១៩
ជូនដំណឹង! មានអ្នកជំងឺកូវីដ បានទៅសម្រាលកូន នៅសម្ភពសោភា ហ្គោល ពីថ្ងៃទី១៩-២៦ ខែឧសភា, អ្នកធ្លាប់ចេញ-ចូលទីនេះ សូមដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃ
BY Khmernote Media
June 6, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅជាន់ទី២ នៃមន្ទីរពេទ្យ សម្ភពសោភា ហ្គោល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០១-១០៣ ផ្លូវ១៤១ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅសម្រាលកូននៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!
