យប់មិញនេះ មានការភ្ញាក់ផ្អើល ក្រោយលឺសំលេងផ្ទុះអា.វុធជាច្រើនគ្រាប់នៅខាងត្បូងផ្សារបឹងកេងកង សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់
រាជធានីភ្នំពេញ ៖ (ព័ត៌មានបឋម) សេចក្ដីរាយការណ៍បបឋមបានឲ្យដឹងថា មានសំលេងគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់នៅខាងត្បូងផ្សារបឹងកេងកង បង្កការភ្ញាក់ផ្អើលឡើងអ្នកជិតខាង ទូរស័ព្ទប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ដោយឃើញកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ចុះមកប្រមូលព័ត៌មាន ឃើញកញ្ចក់រថយន្តបែករាយប៉ាយ តែមិនឃើញរថយន្ត និងរើសសំបកគ្រាប់ទុកស្រាវជ្រាវ ចំណែកសំបកគ្រាប់២គ្រាប់ទៀត ត្រូវបានរកឃើញដោយកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង យករក្សាទុកធ្វើការស្រាវជ្រាវតាមជំនាញ ។

ករណីផ្ទុះអាវុធបាញ់បោះសេរីនេះ កើតឡើងនៅចំណុចមុខអាគារក្រុមហ៊ុនដូនពេញ(ខេមបូឌា)គ្រុប ស្ថិតនៅលេីផ្លូវ៣៩២ ខាងត្បូងផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីម៉ោងជិតពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ ។
សូមបញ្ជាក់ថា ករណីផ្ទុះអាវុធបាញ់បោះសេរីនេះ ក្រុមការងារខ្មែរណូតយើង មិនទាន់ទទួលបានការអះអាងណាមួយថា ករណីផ្ទុះអាវុធនេះប៉ុន្មានគ្រាប់ ឬមានអ្នករងរបួសឬក៏អត់នោះទេ ហើយមូលហេតុផ្ដើមឡើងដោយសារអ្វី ក៏មិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ចមូលដ្ឋាននៅឡើយ ព្រោះសមត្ថកិច្ចមូលដ្ឋានទាំងនគរបាលប៉ុស្តិ៍និងខណ្ឌ និងអាវុធហត្ថខណ្ឌ កំពុងធ្វើការតាមជំនាញ គេគ្រាន់តែឃើញកាមេរ៉ាសុវត្ថិភាពនៅចំណុចកើតហេតុគឺនៅដំណើរការ ប្រាកដជាអាចផ្ដល់ជាតំរុយបន្ថែម គ្រាន់តែជំនាញធ្វើការរក្សាការសម្ងាត់ជាមួយដំណើរការស្រាវជ្រាវមុខសញ្ញា៕
