ព័ត៌មានជាតិ
ជូនដំណឹង! មានអ្នកជំងឺកូវីដ ធ្លាប់ចូលទិញខោអាវនៅហាង Zando ផ្លូវ៣៥២ កែងផ្លូវ ៥៧ កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ
BY Khmernote Media
June 6, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងាថ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងលក់ខោអាវ Zando ដែលមានទីតាំងស្ថិតនៅផ្លូវ៣៥២ កែង ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង
ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១៥៖៤០នាទី ដល់ ១៦៖៣០នាទី។

ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញសម្លៀកបំពាក់មួយចំនួន។ បុគ្គលិកនៅទីតាងខាងលើនេះបានចាក់វ៉ាក់សាំងរួចរាល់! ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
